ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានណែនាំថា មន្ដ្រីបោះឆ្នោតនៅមូលដ្ឋាន ត្រូវមានគណនេយ្យភាពចំពោះ គ.ជ.ប ហើយ គ.ជ.ប ត្រូវមានគណនេយ្យភាពចំពោះមុខរដ្ឋសភា។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ។

ក្នុងពិធីជួបសំណេះសំណាលជាមួយ មន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោត (ល.ខ.ប) ខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ លោក ស៊ិក ប៊ុនហុក បានរំលឹកថា នៅមាត្រា២១ នៃច្បាប់ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចែងថា ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ត្រូវមានគណនេយ្យភាពចំពោះមុខគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ 

លោកបន្ដថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មានសិទ្ធិសម្រេចបណ្ដេញប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោតណាមួយ ក្នុងករណីបានប្រព្រឹត្ត ផ្ទុយពីច្បាប់បោះឆ្នោតជាធរមាន បទបញ្ជាផ្ទៃក្នុង បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ឬក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោត។

លោក ស៊ិក ប៊ុនហុក បានថ្លែងថា «មន្ត្រីបោះឆ្នោតនៅមូលដ្ឋាន ត្រូវមានគណនេយ្យភាពចំពោះ គ.ជ.ប ហើយ គ.ជ.ប ត្រូវមានគណនេយ្យភាពចំពោះមុខរដ្ឋសភា»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ