គ.ជ.ប រំលឹកថា យុទ្ធនាការម្រាមដៃស្អាត និងដេកផ្ទះឈ្នះឯង ទីបំផុតប្រជាពលរដ្ឋទៅបោះឆ្នោតយ៉ាងសស្រាក់សស្រាំ
4 ឆ្នាំ មុន
ភ្នំពេញ ៖ លោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរំលឹកថា យុទ្ធនាការម្រាមដៃស្អាត ដេកផ្ទះឈ្នះឯង ទីបំផុតប្រជាលរដ្ឋមានដេកផ្ទះឯណា ទៅបោះឆ្នោតយ៉ាងសស្រាក់សស្រាំ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប។
ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី ល.ខ.ប នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ លោក ស៉ិក ប៊ុនហុក បានកោតសរសើរ ប្រជាពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោតយ៉ាងសស្រាក់សស្រាំ ដែលកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ជាក់ស្តែងនៅក្នុងខេត្តកំពង់ចាម មានរហូតដល់ជាង៨៣%ឯណោះ។
លោកមានប្រសាសន៍ថា "គេមានយុទ្ធនាការម្រាមដៃស្អាត ដេកផ្ទះឈ្នះឯង ទីបំផុតប្រជាលរដ្ឋមានដេកផ្ទះឯណា ម្រាមដៃស្អាតឯណា គេចេញទៅបោះឆ្នោត ហេីយម្រាមដៃរបស់ពួកគេបាន ប្រាឡាក់ទៅដោយទឹកខ្មៅទៅវិញ៕EB