ភ្នំពេញ ៖ លោក ស៊ិក ប៊ុកហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានគូសបញ្ជាក់ថា មានតែការបោះឆ្នោតនេះឯង ទើបធ្វើឲ្យប្រទេសជាតិមានសុខសន្ដិភាព និងមានការអភិវឌ្ឍ។យោងតាមលិខិតរបស់ គ.ជ.ប ។
នាឱកាសចុះពង្រឹងការងារដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីជាប់កិច្ចសន្យានៅតាមលេ ខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ិក ប៊ុកហុក បានលើកឡើង នូវចំណុចសំខាន់ៗ ជាច្រើនពាក់ព័ន្ធនឹងការកែទម្រង់ការបោះឆ្នោតបទដ្ឋាន អន្ដរជាតិនានា ដែលពាក់ព័ន្ធនឹងការបោះឆ្នោត និងទិសដៅសម្រាប់ការបោះឆ្នោត នៅឆ្នាំ ២០២២ និង២០២៣ ខាងមុខ រួមទាំងបានណែនាំការងារមួយចំនួនទៀត។
លោក មានប្រសាសន៍ថា «មានតែការបោះឆ្នោតនេះឯង ទើបធ្វើឲ្យប្រទេសជាតិមានសុខសន្ដិភាព និងមានការអភិវឌ្ឍ។បច្ចុប្បន្ននេះមេដឹកនាំប្រទេសកម្ពុជា គឺកើតចេញពីការបោះ ឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋតាមបែបប្រជាធិបតេយ្យ»។
លោកបន្ដថា ក្នុងនាជាស្ថាប័នរៀបចំការបោះឆ្នោតត្រូវតែធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋជឿ ជាក់ហើយនោះពួកគាត់នឹងចូលរួមបោះឆ្នោតជាមិនខាន៕EB