ភ្នំពេញ ៖ សម្ភារបរិក្ខារពេទ្យ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាមហើយ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។

សម្ភារបរិក្ខារពេទ្យ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាណ ៖ ម៉ាសធម្មតា ចំនួន១លានបន្ទះ ,ម៉ាស N95 ចំនួន ១០ម៉ឺនបន្ទះ ,ម៉ាស៊ីនស្វ័យប្រវត្តិផលិតអុកស៊ីសែន ចំនួន១០០គ្រឿង ព្រមទាំងថវិកា សរុបចំនួន ៣៥ម៉ឺនដុល្លា ។

ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយភាគីកម្ពុជាមាន លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយឡែក ភាគីវៀតណាម តំណាងដោយលោក យឿង អាញ់ឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។

សូមរំលឹកថា នាពេលកន្លងមករាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាសទៅកាន់ ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងនេប៉ាល់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ