ភ្នំពេញ ៖ ឆ្លើយតបទៅនឹងមតិរិះគន់ ជុំវិញវិធានការត្រៀមក្ដារមឈូស សម្រាប់ដាក់សព អ្នកជំងឺកូវីដ១៩ នៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ទោះអ្នកណាចង់ថាយ៉ាងណា ប៉ុន្តែសម្ដេច ចាត់ទុកគឺជាការគោរព ដល់សព ដែលបានស្លាប់ទៅហើយ អោយស្របទៅតាមទំនៀមទម្លាប់ ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអ្នកពាក់ព័ន្ធ អាជ្ញាធរ រាជធានី-ខេត្ត ្រមមូលទិញមឈូស និងយកឈើខុសច្បាប់ ដែលបង្ក្រាបបានពីឈ្មួញ នាពេលកន្លងមក ធ្វើជាក្ដារមឈូស ទុកដាក់អ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ សម្រាប់បូជា និងបញ្ចុះឲ្យបានត្រឹមត្រូវ។

ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា (AstraZeneca) ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា « ការរៀបចំ មឈូស ដែលគេចាត់ទុកជាការប្រមាថ តែខ្ញុំចាត់ទុកថា ជាការគោរពរបស់ខ្ញុំ ចំពោះសាកសពទាំងឡាយ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩»។

សម្ដេចមិនចង់ឃើញប្រជាជនណាម្នាក់ នៅពេលដែលទទួលមរណភាព ដោយកូវីដ១៩ បែរជារុំនឹងកន្ទេលហើយយកទៅកប់ដោយគ្មានក្ដារមឈូស ឬយកទៅដុតទាំងគ្មានក្ដារមឈូសនោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ