ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ៣០រូប
3 ឆ្នាំ មុន
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន៣០រូប។
ក្នុងព្រះរាជក្រឹត្យ បានបញ្ជាក់ថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវដាក់ឲ្យចូលនិវត្តន៍នោះ រួមមាន៖ ទី១៖ ថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន៥រូប ,ទី២៖ ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន១៤រូប និងទី៣៖ ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន១១រូប៕