ភ្នំពេញ ៖ ព្រះករុណព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារប្រទានពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា  ក្នុងឱកាសខួប ចម្រើនជន្មាយុ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ។

ក្នុងព្រះរាជសារនោះ ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា ព្រះអង្គមានហឫទ័យសោមនស្សរីករាយ កោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចតេជោ ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

ព្រះរាជសារព្រះមហាក្សត្រ បានមានព្រះបន្ទូលបន្តថា «ប្រជារាស្រ្តកម្ពុជា ក៏ដូចជាខ្ញុំ មានការពេញហឫទ័យណាស់ ចំពោះវឌ្ឍនភាពឥតឈប់ឈរទាំងយប់ ទាំងថ្ងៃ ក្រោមការដឹកនាំប្រកបដោយទេពកោសល្យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»៕

ខាងក្រោមនេះ ព្រះរាជសារព្រះមហាក្សត្រ ប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ