ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រី ក្រោយរដ្ឋសភាបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត
ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ក្រោយពីរដ្ឋសភា បានបើកកិច្ចប្រជុំបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ។ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចេញនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
ព្រះរាជក្រឹត្យព្រះមហាក្ស បានសម្រេចតែងតាំង ទេសរដ្ឋមន្ដ្រី ចំនួន០៥រូប រួមមាន៖
*ទី១៖ ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី (រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍)
*ទី២៖ ឯកឧត្តម ហ៊ឹម ឆែម ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
*ទី៣៖ ឯកឧត្តម អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
*ទី៤៖ ឯកឧត្តម ត្រាំ អ៉ីវតឹក ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
*ទី៥៖ ឯកឧត្តម ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។
ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់កែសម្រួល និងតែងតាំងសមាសសភាពរដ្ឋមន្ដ្រីទាំង៥រូបរួមមាន៖
*ទី១៖ ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
*ទី២៖ ឯកឧត្តម កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌
*ទី៣៖ ឯកឧត្តម ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
*ទី៤៖ ឯកឧត្តម ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា
*ទី៥៖ ឯកឧត្តម ព្រំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៕