ភ្នំពេញ ៖ ការពង្រឹងគុណភាព និងសុវត្ថិភាពក្នុងការទទួលភ្ញៀវទេសចរក្នុងស្រុក គឺជាលក្ខណៈសម្បត្តិក្នុងការត្រៀមខ្លួនទទួលភ្ញៀវទេសចរអន្តរជាតិ ហើយការទទួលភ្ញៀវទេសចរអន្តរជាតិអាចធ្វើទៅបាន គឺអាស្រ័យលើការចាក់វ៉ាក់សាំងឱ្យបានច្រើនជូនដល់ប្រជាជនក្នុងប្រទេស។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីទេសចរណ៍ លោក ថោង ខុន។

លោករដ្ឋមន្ត្រីបានផ្ដល់ខ្លឹមសារបន្ថែមថា ក្រសួងទេសចរណ៍ បានត្រួតពិនិត្យការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ការីទេសចរណ៍ក្នុងស្រុក និងមធ្យោបាយដឹកជញ្ជូនទេសចរផ្លូវទឹក និងផ្លូវគោក នៅគ្រប់គោលដៅរាជធានីខេត្តទាំង ២៥ សំដៅបង្កើនភាពរឹងមាំនៃទេសចរក្នុងស្រុក និងសម្រាប់ត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរអន្តរជាតិនាពេលខាងមុខ។ ភាពរឹងមាំនេះ ពឹងផ្អែកសំខាន់លើការបង្កើតភាពសាំក្នុងសហគមន៍ (The Heard Immunity) តាមរយៈការជំរុញការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទូទាំងប្រទេស និងការបន្តអនុវត្តវិធានការ «៣កាពារ ៣កុំ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ