ភ្នំពេញ ៖  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ ក្រសួងសុខាភិបាល គណកម្មាការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំង សាលារាជធានីភ្នំពេញ និងបណ្តាញសារព័ត៌មាន ជួយផ្សព្វផ្សាយឱ្យ បានច្រើនដើម្បីឱ្យប្រជាជន បានជ្រាបនិងនាំគ្នា ទៅចាក់វ៉ាក់សាំង បានគ្រប់ៗគ្នា។

តាមរយៈខំមិនតបទៅនឹងសំនួររបស់ប្រជាពលរដ្ឋ នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា «គេកំពុងចាក់រាល់ថ្ងៃតាមមន្ទីរពេទ្យរដ្ឋសម្រាប់បងប្អូនដែលមិនទាន់បានចាក់។ សាកសួរគេទៅដឹងហើយ»។

តាមរយៈខំមិនខាងលើ សម្ដេចក៏ប្រាប់ ឱ្យក្រសួងសុខាភិបាល គណកម្មាការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំង សាលារាជធានីភ្នំពេញនិងបណ្តាញសារព័ត៌មាន ជួយផ្សព្វផ្សាយឱ្យ បានច្រើនដើម្បីឱ្យប្រជាជន បានជ្រាបនិងនាំគ្នា ទៅចាក់វ៉ាក់សាំង បានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៨,៨៥៧,៩៧៩នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ