នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចឲ្យផ្អាកដំណើរការសាលរៀននៅភ្នំពេញ និងខេត្តកណ្ដាល ២សប្ដាហ៍យ៉ាងតិច
4 ឆ្នាំ មុន
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឲ្យផ្អាកដំណើរសាលារៀនទាំងរដ្ឋ និងឯកជននៅទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្ដាល រយៈពេល២សប្ដាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»។
នេះបើយោងតាមសារសំឡេង របស់សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ការសម្រេចនេះ បន្ទាប់ពីមានសំណើរបស់ លោក ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕