ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្ដីដំណឹងស្ដីពី ការផ្អាកដំណើ រការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន នៅទូទាំងខេត្តព្រៃវែង។

ក្នុងសេចក្ដីជូនដំណឹង ដដែល បញ្ជាក់ថា «ដោយសារមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅខេត្តព្រៃវែង និងដើម្បីចៀសវាង ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រសួងអប់រំ សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្ដោះអាសន្ន នៅទូទាំងខេត្តព្រៃវែង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ។ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវ បន្ដដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ