ព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា តាមលទ្ធផលពិនិត្យរកមុខសញ្ញាវិរុសកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១១នាក់ បន្ថែមទៀត និងស្លាប់ម្នាក់ ដែលជា ករណីឆ្លងក្នុងសហគមន៍ ព្រឹត្តិការណ៍ ២០ កុម្ភៈ និងមកពីតាមបណ្ដារាជធានី-ខេត្ត និងមកពីក្រៅប្រទេស។


តាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា ដើម្បីបង្ការ និងទប់ ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងកាត់ផ្ដាច់ការចម្លងចូលក្នុងសហគមន៍ រដ្ឋបាលខេត្តព្រៃវែង បានធ្វើការអំពាវនាវដ ល់ ប្រជាពលរដ្ឋដែលធ្លាប់បានប្រាស័យទាក់ទងជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងប្រ ញាប់រួសរាន់ ទៅផ្ដល់វត្ថុសំណាក ដើម្បីវិភាគរកវិរុសកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកស្រុក ហើយត្រូវធ្វើចត្តាឡីស័កនៅរប ស់ខ្លួនឱ្យបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងសម្រាប់អ្នកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ