CLA សហការជាមួយ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម រៀបចំវគ្គបណ្ដុះបណ្ដាលអំពី មូលដ្ឋានគ្រឹះនៃភស្ដុភារកម្ម និងការគ្រប់គ្រងច្រវាក់ផ្គត់ផ្គង់ ជូនមន្រ្តី នៃមន្ទីរពាណិជ្ជកម្ម នៅកម្ពុជា
ភ្នំពេញ ៖ សមាគមភស្ដយភារកម្មកម្ពុជា (CLA) សហការជាមួយ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលអំពី មូលដ្ឋានគ្រឹះនៃភស្តុភារកម្ម និងការគ្រប់គ្រងច្រវាក់ផ្គត់ផ្គង់ ជូនមន្រ្តី នៃមន្ទីរពាណិជ្ជកម្ម ថ្នាក់ខេត្តនៅទូទំាងប្រទេស ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវិអេអូពីចំងាយ (ZOOM)។
វគ្គបណ្ដុះបណ្ដាល នាពេលព្រឹកនេះ ដោយមានការចូលរួមពី ៖ លោកស្រី ចម និម្មល រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ,លោក ឡាយ សុខសៅគន្ធា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ,លោក ហោ អៀងឆាយ ប្រធានស្តីទី នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ,លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ,លោក ញាន សុកុល អនុប្រធាន សមាគមភស្តុភារកម្មកម្ពុជា និងជាគ្រូបណ្តុះបណ្តាលរបស់សមាគម ,លោក ឆែ ប៊ូតិច គ្រូបណ្តុះបណ្តាលរបស់សមាគម។
ជាងនេះទៅទៀត វគ្គបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងចង់ឲ្យអ្នកចូលរួមយល់ដឹង ដូចជា ៖ ការវិវឌ្ឍន៍នៃភស្តុភារ និងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ,ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ធៀបនឹងភស្តុភារកម្ម ,ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ សកល និងក្នុងស្រុក ,គន្លឹះសំខាន់ៗ ក្នុងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ ,កាអនុវត្ត និងយុទ្ធសាស្ត្រវាស់វែងច្រវាក់ផ្គត់ផ្គង់ ,បទពិសោធន៍ផ្សេងៗ ក្នុងការអនុវត្តផ្ទាល់អំពីភស្តុភារកម្ម ក្នុងស្រុកនិងអន្តរជាតិ។
សូមបញ្ជាក់ថា សមាគមភស្តុភារកម្មកម្ពុជា តែងតែសហការជាមួយដៃគូរពាក់ព័ន្ធ រៀបចំវគ្គបណ្តុះបណ្តាលភស្តុភារកម្ម ជូនមន្ត្រីនៃក្រសួងពាណិជ្ជកម្មជារៀងរាល់ឆ្នំា ផងដែរ៕