ភ្នំពេញ ៖ កម្ពុជានាំចេញផ្លែម្ទេសស្រស់ នៅរយៈពេល៧ខែ ឆ្នាំ២០២១នេះ សម្រេចបានចំនួនជាង៦ម៉ឺនតោន កើនឡើងជិត៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាទៅនិងឆ្នាំ២០២០។

របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញម្ទេសស្រស់ទៅកាន់ក្រៅប្រទេស បានចំនួន ៦៦,២២៧.១២តោន កើនឡើងចំនួន៤៦% ក្នុងនោះនាំចេញទៅប្រទេសថៃរហូតដល់ ៦៦,២២៧.១២តោន។

របាយការណ៍រ បស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា នៅ៧ខែឆ្នាំ២០២១នេះ កម្ពុជាក៏បាននាំចេញម្ទេសក្រៀមបានចំនួន ១,៣២០.២២តោន កើនឡើង ១០.០២% និងបាននាំចេញទៅប្រទេសថៃចំនួន ១,៣២០តោន, ប្រទេសប៊ែលហ្ស៊ិកចំនួន ០.២១តោន និងប្រទេសកាណាដាចំនួន ០.០១តោន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ