ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២០ ការនាំចេញផ្លែម្ទេសស្រស់កម្ពុជាទៅកាន់ប្រទេសថៃ សម្រេចបានចំនួន ៣០ ៨៥២ តោន ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក វេង សាខុន កាលពីថ្ងៃទី៦ ខែមីថុនា ឆ្នាំ២០២០ បានឲ្យដឹងថាលទ្ធផលនៃការនាំចេញម្ទេសស្រស់របស់កម្ពុជាទៅកាន់ប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ហាញឲ្យឃើញថា មាននិន្នាកាកើនឡើងជាលំដាប់ ជាក់ស្តែងនៅឆ្នាំ២០១៥ យើងសម្រេចនាំចេញបាន ១ ០០២ តោន, នៅឆ្នាំ២០១៦ សម្រេចបាន ១ ៤៩០ តោន, ឆ្នាំ២០១៧ សម្រេចបាន ១ ៧៥០ តោន, ឆ្នាំ២០១៨ សម្រេចបាន ១៥ ៤៩៤ តោន និងឆ្នាំ២០១៩ សម្រេចបាន ៥៥ ៥១៣ តោន។

លោក មានប្រសាសន៍ថា«ដោយឡែក ក្នុងរយៈពេល ៥ខែ ៥ថ្ងៃ ដើមឆ្នាំ២០២០ នេះ ការនាំចេញផ្លែម្ទេសស្រស់កម្ពុជាទៅកាន់ប្រទេសថៃ សម្រេចបានចំនួន ៣០ ៨៥២ តោន»៕ E B

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ