ភ្នំពេញ ៖ ក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅថ្ងៃទី១ ខែសីហាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា   បានផ្ដល់យោបល់ទៅលោកស្រី ឱ វណ្ណឌីន ឱ្យបញ្ជូនវ៉ាក់សាំង Johnson & Johnson ដែលជាជំនួយ របស់រដ្ឋាភិបាលអាមេរិក ទៅចាក់ជូនប្រជាពលរដ្ឋ ជនជាតិដើមភាគតិច នៅតំបន់ភាគឦសាន នៃប្រទេសកម្ពុជា ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។

ឆ្លៀតឱកាសនោះដែរ  ឆ្លើយតបទៅនឹងសំនួរថា តើជំងឺកូវីដ១៩ នៅកម្ពុជានឹងត្រូវបញ្ចប់នៅពេលណា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា វានឹងមិនបញ្ចប់ទេ វាគ្រាន់តែមានសភាព ធូរស្រាលជាងមុន នាពេលខាងមុខ ខណៈពេលដែលការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទទួលបានតាមផែនការនៃប្រទេសនីមួយៗ។

សម្ដេចតេជោ មានប្រសាសន៍ថា «តាមការគិតរបស់ខ្ញុំ វាមិនបញ្ជប់នោះទេ តែវានឹងធូរស្រាល ជាពេលមុន នាពេលខាងមុខ ហើយកម្ពុជាកំពុងចាប់ផ្ដើមរៀនរស់ជាមួយនឹងការរាតត្បាតនៃមេរោគនេះ»។

សម្ដេចតេជោ បន្ដថា ចំណុចខ្លាំងមួយរបស់កម្ពុជា គឺមិនឱ្យប្រជាជន ដាច់បាយនោះឡើយ បើទោះបីជាពិភពលោក និងកម្ពុជា កំពុងប្រឈមមុខនឹង ការរាតត្បាតនៃជំងឺកូវីដ-១៩បំប្លែងថ្មី ដែលតាក៏ដោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ