ឯកឧត្តម ហោ សំអាត អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីក្រុងពាលីអាគារទីស្ដីការក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងជាអនុប្រធានអនុគណៈកម្មការរៀបចំពិធីសាសនា និងបដិសណ្ឋារកិច្ច នៃគណៈកម្មការ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីក្រុងពាលីអគារទីស្ដីការក្រសួងមហាផ្ទៃ និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំពិធីក្រុងពាលីអគារទីស្ដីការក្រសួងមហាផ្ទៃ និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ។
នាឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ មានប្រសាសន៍ថា ពិធីក្រុងពាលីអគារទីស្ដីការក្រសួងមហាផ្ទៃ និងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង។
ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំក្រុមការងារទាំងអស់ ចុះត្រួតពិនិត្យបរិវេណក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំកន្លែងដាក់រថយន្ដ ដើម្បីធ្វើយ៉ាងឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ ក្នុងពិធីក្រុមពាលីអាគារទីស្ដីការក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា ពិធីក្រុងពាលីអគារទីស្ដីការក្រសួងមហាផ្ទៃ ដែលរៀបចំឡើង នាពេលព្រឹកនោះ គឺមានអ្នកចូលរួមជាង ៨០០នាក់។ ដោយឡែកចំពោះពិធីសំណេះសំណាល នារសៀលថ្ងៃដដែល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) វិញ មានអ្នកចូលរួមជាង ៤,៥០០នាក់៕