ភ្នំពេញ ៖ យោងតាមសេចក្តីថ្លែងការណ៍របស់សមាគមកីឡាបាល់ទាត់ថៃ (FA Thailand) នឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកការពិត ក្នុងការប្រកួតកាលពីយប់មិញរវាង ឥណ្ឌនេស៊ី-ថៃ ហើយនឹងមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដោយមិនការពារចំពោះបុគ្គលិក ដែលបានបង្កសកម្មភាពចលាចលនៅក្រៅទីលាន។

សមាគមកីឡាបាល់ទាត់ថៃ បន្ដថា ដំណើរការនេះនឹងចាប់ផ្តើមភ្លាមៗបន្ទាប់ពីក្រុមត្រឡប់មកដល់ប្រទេសថៃវិញ)

សមាគមកីឡាបាល់ទាត់ថៃ នឹងផ្ញើលិខិតសុំទោសជាផ្លូវការ មកកាន់ភាគី ដែលពាក់ព័ន្ធ ដែលរងផលប៉ះពាល់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។

សូមរំលឹកថា  យោងតាមទំព័រហ្វេសបុក ឈ្មោះថា ros kong បានសរសេរថា «សម្ដី-សជាតិ មាយាទ-សពូជ» កីឡាករថៃគ្មានស្មារតីកីឡា បានគប់មេដាយស៊ីហ្គេមចោល...ប្រហែលឯងគិតថា ខ្មែរអន់ នេះជាទង្វើប្រមាថខ្មែរ/ម្ចាស់ផ្ទះ ប៉ុន្តែខ្ញុំមិនចង់ដៀលពូជពង្សដូនតារបស់អ្នកដែល បានលួចប្លន់ទ្រព្យធន វប្បធម៌ខ្មែរក្នុងប្រវត្តិសាស្ត្រពេលនេះនោះទេ។ សង្ឃឹមថា រដ្ឋាភិបាលជាឪពុកម្ដាយឯង ប្រដៅឯងឱ្យក្លាយជាជនថ្លៃថ្នូរក្នុងសម័យថ្មីនេះផងចុះ។

បើយោងតាមទំព័រហ្វេសបុក ពិភពកីឡា បានសរសេរថា កីឡាករបាល់ទាត់ថៃម្នាក់ បានបោះចោលមេដាយ និងតុក្កតាអនុស្សាវរីយ៍ ។ ទង្វើរនេះពិតជាមិន សាកសមជាកីឡាករសោះ ។ វាគឺជាការមិនតម្លៃដល់អ្នករៀបចំកម្មវិធី និងប្រទេសផ្សេងៗ ដែលបានចូលរួម ។

បើតាមហ្វេសបុកឈ្មោះ Yuthkun Hun បញ្ចេញទស្សនៈថា ម្នាក់នេះ ចរឹកមិនសមជាកីឡាករសោះ មិនចេះឱ្យតម្លៃខ្លួនឯង។ ចំនែកឯហ្វេសបុកឈ្មោះ លីវ ប៊ុនធី លើកឡើងថា លក់មុខមាត់ជាតិសាសន៍ខ្លួនឯង។ ហ្វេសបុកឈ្មោះ Bou Chorm បង្ហាញអារម្មណ៍ថា  មនុស្សរាប់មុឺនរាប់សែននាក់ សប្បាយរីករាយមកដល់ថ្ងៃចុងក្រោយ ក្រុមគេនេះបញ្ចេញចរឹក មិនថ្លៃថ្នូរសោះប៉ុន្តែបើតាមហ្វេសបុក ឈ្មោះ Yim Sophal បញ្ជាក់ថា បើគប់មេដាយមែនអាចប្ដឹង FIFA បាន។

មហាជន បានអបអរសាទរ ដល់ក្រុមបាល់ទាល់ជម្រើសជាតិ U22 ឥណ្ឌូនេស៊ី ដណ្តើមបានមេដាយមាស វិញ្ញាសាកីឡាបាល់ទាត់ផ្នែកបុរស ក្រោយពីយកឈ្នះក្រុម U22 ថៃ ក្នុងលទ្ធផល ៥-២ យ៉ាងស្វិតស្វាញបំផុត ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្ដិការណ៍ប្រកួតកីឡាស៊ីហ្គេម លើក៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតនេះ ធ្វើឡើងនាពហុកីឡដ្ឋានអូឡាំពិក នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ ប៉ុន្តែ មុនលទ្ធផលនេះត្រូវបានបញ្ចប់ ភាគីទាំង២ ក៏បានប៉ះទង្គិចជាពាក្យសំដី និងសកម្មភាពរុញទៅរុញមកផងដែរ ក្រោយពីឥណ្ឌូនេស៊ីចាប់ផ្តើមនាំមុខថៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ