ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបកស្រាយទាក់ទង នឹងការអនុវត្តថ្លៃ លក់ទឹកជូន កម្មករ កម្មការិនី និងសិស្សនិស្សិត ដែលស្នាក់នៅបន្ទប់ជួល ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅថា ការតម្លើងថ្លៃពី១០០០ ទៅ៣០០០រៀល ក្នុងមួយម៉ែត្រគូបនោះ គឺមានការព្រមព្រៀងគ្នា ។ នេះបើយោងតាមលិខិត របស់រដ្ឋាករនៅថ្ងៃ១៣ តុលា ។

រដ្ឋាករទឹកបន្តថា មូលហេតុឡើងថ្លៃ ផ្ទុយពីកិច្ចសន្យា ជាមួយរដ្ឋាករទឹកនោះដោយសារ សម្ពាធទឹកនៅទីតាំង របស់ពួកគាត់ខ្សោយ ទាមទារបំពាក់ម៉ូទ័របូមជំនួយ ដែលត្រូវចំណាយខ្ពស់ លើថាមពលអគ្គិសនី។

រដ្ឋាករទឹកក៏ទទួលស្គាល់ថា ក៏មានម្ចាស់ផ្ទះជួលមួយចំនួន នៅបានគិតតម្លៃបំពេញ បន្ថែមទៅលើភាពលម្អៀង រវាងនាឡិកាមេ និងនាឡិកាចែកចាយតាមបន្ទប់ជួល រួមទាំងការបាត់បង់ទឹក ឬលេចធ្លាយតាមបណ្តាញ តំណភ្ជាប់ក្នុងបរិវេណផ្ទះជួលជាដើម៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ