ភ្នំពេញ ៖ ក្រោយបង្កើតរាជរដ្ឋាភិបាលរួចរាល់ជាផ្លូវការនិងបញ្ចប់កិច្ចប្រជុំកណៈរដ្ឋមន្រ្ដីដំបូង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៣នេះ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្ដ និងកម្មវិធីនយោបាយគន្លឹះក្នុងការដឹកនាំប្រទេសជាតិ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មី នៃកម្ពុជា នឹងចាប់ផ្ដើមចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត ២ម៉ឺននាក់ មកពីបណ្ដារោងចក្រនានា ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្ដី បានថ្លែងថា សម្រាប់កម្មវិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនេះ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក នឹងអញ្ជើញសំណេះសំណាលជាមួយកម្មករកម្មការិនី ១៨០០០នាក់ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ ក្បែរវត្តព្រៃស្ពឺ រាជធានីភ្នំពេញ។

សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា បានធ្លាប់ចេញសារសំឡេងបញ្ជាក់ថា នាយករដ្ឋមន្រ្ដីថ្មី អាណត្តិទី៧ នឹងបន្តចុះជួបសំណេះសំណាលជាមួយ កម្មករនិយោជិត តាមការសន្យារបស់របស់ សម្ដេចតេជោ កាលពីមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដអាណត្តិទី៧៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ