ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្លាស់ទីលំនៅពីទីក្រុងភ្នំពេញ ទៅរស់នៅក្រុងតាមខ្មៅ ខេត្តកណ្តាលវិញ។

កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់ ដែលពីតាមបណ្តារោងចក្រ សហគ្រាស នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។

កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំអាលូវ ក៏ជាអ្នកតាខ្មៅដែរ ដែលជាអ្នកចំណូលថ្មី ប៉ុន្មានខែមុន អ្នកទួលគោក បឹងកក់ (ភ្នំពេញ) ហើយឥលូវជាអ្នកចំណូលថ្មី នៅតាខ្មៅ អីញ្ចឹងជាអ្នកភូមិផងរបងជាមួយបងប្អូនយើងទេ»។  

កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសម្តែងការរីករាយសប្បាយចិត្ត នៅឃើញវត្តមានបងប្អូនកម្មករដែលអញ្ជើញចូលរួមយ៉ាងច្រើនហើយអ្នកខ្លះក្រោកតាំងពីម៉ោង២ភ្លឺ ក៏មានដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ