ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានកោតសរសើរ កីឡាការិនីរត់ប្រណាំង ប៊ូ សំណាង ដែលត្រូវបានបណ្តាញសារព័ត៌មានល្បីៗទូទាំង ពិភពលោកផ្សព្វផ្សាយ ដែលដូចទៅនឹងកំពូលតារាបាល់ទាត់ប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីន Lionel Messi ល្បីនៅក្នុងការប្រកួតបាល់ទាត់ ពិភពលោក ដែរ។

ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់អត្តពលិកជនពិការកម្ពុជានៅរសៀល ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៣  នៅ វិមានសន្តិភាពស្របពេល កីឡាករ កីឡាការិនី ជនពិការកម្ពុជាកំពុងត្រៀមខ្លួនប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី ៣ ដល់ទី៩ ខែ មិថុនា ឆ្នាំ ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានក្លាយជាប្រធានបទមួយដែលសារព័ត៌មានអន្តរជាតិធំៗមានដូចជា CNN, New York Time, South China Morning Post, Channel News Asia ជាដើមបានផ្សាយល្អៗ អំពីកម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ថា៖«ភាពលេចធ្លោអស្ចារ្យជាងគេគឺកីឡាការិនី ប៊ូ សំណាង បើ ទោះជាមិនជាប់មេដាយក៏ប៉ុន្តែគាត់បានជាប់មេដាយថ្នាក់ពិភពលោក សម្រាប់ប្រជាជនទូទាំងពិភពលោកតែម្តង។ ឥឡូវនេះបើយើងពិនិត្យមើលជំនាន់ World Cup នៅកាតាអ្នកដែលល្បីឈ្មោះជាងគេ គឺ Messi របស់ក្រុម អាហ្សង់ទីនដែលបានទទួលពានរង្វាន់ប៉ុន្តែ Messi ល្បីឈ្មោះយូរ ហើយប៉ុន្តែ ប៊ូ សំណាង ក៏ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បី។ បើប្រៀបធៀបMessi គេល្បីយូរហើយ ហើយ គេកម្រិតពិភពលោកនៃការទាត់បាល់ ប៉ុន្តែ ប៊ូ សំណាង ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីដែលអាចទាញទឹកចិត្តប្រជាជនកម្ពុជាផង និងទឹកចិត្តពិភពលោកផង»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ