ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំនួន ១លានដូស នឹងដឹកមកដល់ព្រលានយន្តហោះភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់វ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុននេះ។

ការអញ្ជើញទទួលវ៉ាក់សាំងនៅព្រលានយន្តហោះរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២៣ ខែកក្កដា គឺជាការអញ្ជើញទទួលវ៉ាក់សាំងប្រទេសជាមិត្តលើកទី២ហើយ។ លើកទី១ បានធ្វើឡើងកាលពីថ្ងៃទី៧ ខែកុម្ភៈ ដែលពេលនោះសម្តេចអញ្ជើញទទួលវ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន ៦០ម៉ឺនដូស។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ AstraZeneca ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ