វៀងចន្ទន៍៖រថភ្លើងល្បឿនលឿនដែលគេហៅថា«រថភ្លើងក្បាលគ្រាប់កាំភ្លើង»ស្តង់ដាចិន ឬរថភ្លើងអគ្គិសនីEMUសំរាប់ផ្លូវដែកចិន-ឡាវ បានមកដល់ស្ថានីយអយស្មយានវៀនចន្ទន៍ចិន-ឡាវ ដែលទើបសាងសង់ថ្មីនៅទីក្រុងវៀងចន្ទន៍កាលពីថ្ងៃសៅរ៍។រថភ្លើងEMUនេះត្រូវបានប្រគល់ទៅអោយក្រុមហ៊ុនអយស្មយានចិន-ឡាវជាផ្លូវការនៅពិធីប្រគល់និងទទួលមួយនៅឯស្ថានីយទើបសាងសង់ថ្មីនៅក្រុងវៀងចន្ទន៍ ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំឡាវ និងរដ្ឋមន្ត្រីក្រសួងសាធារណការនិងគមនាគមន៍ឡាវ។

ក្រោយការប្រគល់ រថភ្លើងឈ្មោះLane Xangនេះត្រូវដាក់អោយបើកសាកល្បងនៅពេលខាងមុខមុនចាប់ផ្តើមដឹកជញ្ជូនអ្នកដំណើរជាផ្លូវការនៅចុងឆ្នាំ។Lane XangឬLancangជាឈ្មោះតំបន់ប៉ែកខាងលើនៃទន្លេមេគង្គនៅចិន។វាជានិម្មិតរូបនៃទំនាក់ទំនងចិន-ឡាវក្នុងនាមជាប្រទេសជិតខាងល្អ មិត្តល្អ សមមិត្តល្អនិងដៃគូល្អ។


ឯកអគ្គរដ្ឋទូតចិនបាននិយាយរ៍ថា «ឡាវបានទទួលរថភ្លើងទំនើបទី១នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅថ្ងៃនេះ ។វាជាការរីកចំរើនជាក់ច្បាស់នៅក្នុងការស្ថាបនាផ្លូវដែកចិន-ឡាវ និងក៏ជាសមិទ្ធិផលជាប្រវត្តិសាស្ត្រមួយនៃការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលស្នើឡើងដោយចិន និងយុទ្ធសាស្ត្រឡាវដើម្បីប្រែក្លាយខ្លួនឯងពីប្រទេសមានដីគោកព័ទ្ធជុំវិញមកជាមជ្ឈមណ្ឌលតភ្ជាប់រវាងដីគោកវិញ។

 ក្រោយការបើកសម្ពោធផ្លូវដែកចិន-ឡាវនេះ រយៈពេលធ្វើដំណើរពីក្រុងវៀងចន្ទន៍ទៅកាន់ព្រំដែនចិនកាត់បន្ថយពី២ថ្ងៃមកនៅត្រឹម៣ម៉ោងប៉ុណ្ណោះ។

ចំណែករដ្ឋមន្ត្រីគមនាគមន៍ឡាវ បាននិយាយនៅពិធីនោះថាការរចនាផលិតរថភ្លើងល្បឿនលឿននេះឡើង ជាផ្នែកដ៏មានសារសំខាន់ក្នុងការស្ថាបនាផ្លូវដែលចិន-ឡាវហើយរដ្ឋាភិបាលឡាវផ្តល់សារសំខាន់ខ្លាំងណាស់ដល់វា។ការប្រគល់រថភ្លើងLane Xangកត់សំគាល់ការចាប់ផ្តើមយុគប្រតិបត្តិការនៃផ្លូវអយស្មយានឡាវ-ចិន និងការបញ្ចប់យុគស្ថាបនាហើយវាក៏ប្រកាសថា ឡាវឈានចូលក្នុងយុគថ្មីមួយខាងគមនាគមន៍ផ្លូវដែក។

លោកបានបន្តថា ក្រោយបញ្ចប់ការស្ថាបនាផ្លូវដែកនេះជាស្ថាពរ ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីដំណើរការនិងអភិវឌ្ឍផ្លូវដែកអោយប្រសើរឡើង ធ្វើអោយផ្លូវដែកក្លាយជាគំរោងកំណត់ព្រឹត្តិការណ៍មួយនៃមិត្តភាពទ្វេភាគីសំរាប់ផលប្រយោជន៍របស់ប្រជាជនទាំងពីរប្រទេស។

Lane Xangត្រូវបានលាបពណ៌ទង់ជាតិឡាវ ក្រហម ខៀវនិងស ហើយខាងក្នុងត្រូវបានរចនាបញ្ចូលគ្នានៃវប្បធម៌ចិននិងឡាវ។យោងតាមក្រុមហ៊ុនចិន រថភ្លើងក្បាលគ្រាប់នេះ អាចបើកលឿនបំផុត១៦០គីឡូម៉ែត្រក្នុង១ម៉ោង មានទូរ៩ រួមមានក្បាលរថភ្លើងមួយ បន្ទប់អាហារមួយ ទូរម៉ាស៊ីនត្រជាក់លំដាប់ទី១ចំនួនមួយ និងទូរលំដាប់ទី២៦ សរុបមាន៧២០កៅអី ត្រូវបានបំពាក់ដោយអាហារសម្រន់ និងភេសជ្ជៈ កន្លែងសម្រាប់ជនពិការ និងសេវាកម្មព័ត៌មានជាភាសាចិន ឡាវ និងអង់គ្លេស ។។

តាមពិតគំរោងផ្លូវដែលនេះបានចាប់ផ្តើមតាំងពីខែធ្នូឆ្នាំ២០១៦ និងគ្រោងបញ្ចប់សព្វគ្រប់ហើយដំណើរការដឹកអ្នកដំណើរនៅខែធ្នូឆ្នាំ២០២១៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ