ក្រសួងសុខាភិបាល ៖ យើងអាចភ្លេចវីរុសកូរ៉ូណា តែវាមិនភ្លេចយើងទេ សូមប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នទាំងអស់គ្នា
4 ឆ្នាំ មុន
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ កុំឱ្យភ្លេចខ្លួនជាមួយ មេរោគកូវីដ-១៩។
លោកស្រី ឱ វណ្ណឌីន បានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គម Twitter ជាមួយនឹងពាក្យស្លោកថា «យើងអាចភ្លេចវីរុសកូរ៉ូណា តែមិនមិនភ្លេចយើងទេ សូមពលរដ្ឋប្រុងប្រយ័ត្នទាំងអស់គ្នា»។
លោកស្រី ឱ វណ្ណឌីន បានជំរុញឱ្យពលរដ្ឋរួមគ្នាទប់ស្កាត់ឱ្យបានឆាប់រហ័ស និងការពារខ្លួនឱ្យបានត្រឹមត្រូវ បើមិនចង់ឱ្យមានសោកនាកម្មដោយសារកូវីដ១៩ ទៅថ្ងៃអនាគត ដោយលោកស្រីបញ្ជាក់ថា អ្វីដែលយើងអាចធ្វើបាន ឬមិនបានពេល គឺវាពឹងផ្អែកទៅលើការអនុវត្តវិធាន «ការ៣កុំ និង៣ការពារ» នាពេលបច្ចុប្បន្ន៕EB