ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កម្មវិធីទូរសព្ទឆ្លាតវៃ "ការអប់រំពីចម្ងាយ" ត្រូវបានផលិតឡើងដើម្បីលើកកម្ពស់ការអប់រំបែបឌីជីថល បង្កើតភាពងាយស្រួលសម្រាប់សិស្ស និស្សិត អាចទាញយកឯកសារតាមមុខវិជ្ជាទៅតាមថ្នាក់ ព្រមទាំងអាចគ្រប់គ្រងទិន្នន័យ តាមដានសកម្មភាពសិក្សារបស់សិស្សបានផងដែរ។
លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា «នេះជាដំណាក់ថ្មីនៃការអប់រំតាមបែបឌីជីថលនៅប្រទេសកម្ពុជា»។
សូមជម្រាបថា ក្រោមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំបានប្រកាសអនុវត្តវិស្សមកាលតូចមុនពេលកំណត់កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ យ៉ាងនេះក្ដី ក្រសួងអប់រំបានខិតខំរិះរកមធ្យោបាយផ្សេងៗ ដើម្បីបង្កើតឱកាសដល់សិស្សានុសិស្ស ទោះបីមិនមានកញ្ចប់ថវិកាគ្រោងទុកក្ដី៕EB