WHO ប្រចាំកម្ពុជា ព្រួយបារម្ភចំពោះជំងឺកូវីដ-១៩បំប្លែងថ្មី កំពុងចរាចរណ៍នៅកម្ពុជា និងអំពាវនាវឲ្យប្រជាពលរដ្ឋគោរពវិធានការសុខាភិបាល
ភ្នំពេញ ៖ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានព្រួយបារម្ភចំពោះជំងឺកូវីដ-១៩បំប្លែថ្មី ប្រភេទដែល (Delta) ដែលកំពុងចរាចរណ៍នៅប្រទេសកម្ពុជា ព្រមទាំង អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវបន្ដអនុវត្តវិធានការរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
ក្នុងឱកាសចូលរួមយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រគល់ជូន លោកតា-លោកយាយ អាយុលើស១០០ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅស្រុកអូរជុំ ខេត្តរតនគិរី នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកស្រី Li Ailan បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពលរដ្ឋខ្មែរ អនុវត្តវិធានសុខាភិបាលគ្រប់ៗគ្នានោះ នឹងអាចកាត់ផ្ដាច់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។
លោកស្រីបានបញ្ជាក់ថា «យើងមានការព្រួយបារម្ភចំពោះការឆ្លងរាតត្បាតដោយមេរោគបំប្លែងថ្មី ប្រភេទដែលតា នេះ ដែលជាមេរោគបំប្លែងថ្មីមួយ ដែលមានកម្រិតឆ្លងខ្លាំង ហើយមេរោគនេះ គឺកំពុងតែចរាចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុ ជា នៅក្នុងសហគមន៍ ដែលហៅថា តាមរយៈការនាំចូល តាមរយៈបងប្អូនប្រជាពលករ»។
លោកស្រីបានបន្ដថា វាជាដំណឹងអាក្រក់ដែលវិរុសកូវីដ-១៩ នៅជាមួយពលរដ្ឋ ប៉ុន្ដែអ្វីដែលជាដំណឹងល្អនោះ កម្ពុជាមាន ឧបករណ៍ច្រើន សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេស ប្រភេទដែលតា។ លោកស្រីថា ការបញ្ឈប់ការរាតត្បាតជំងឺកូវីដ-១៩ មានវិធីសាស្ដ្រ ដូចជា ៖ ចាក់វ៉ាក់សាំង និងអនុវត្តវិធានការសុខាភិបាល ជាដើម។
លោកស្រី ក៏បានបញ្ជាក់ទៀតថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បុគ្គលម្នាក់ៗ សូមមេត្តា កុំបន្ធូរបន្ថ យនូវការអនុវត្តវិធានការសុខភាពសាធារណៈ ដែលដាក់ចេញដោយក្រសួងសុខាភិបាល។ ពេលវេលានេះ មិនមែនជាពេ លបន្ធូរបន្ថយការអនុវត្តទេ ប៉ុន្ដែគឺយើងចូលរួមឲ្យបានពេញលេញ ហើយប្រកបដោយទទួលសុខត្រូវខ្ពស់ រាល់វិធានការទាំ ងឡាយដែលដាក់ចេញរាជរដ្ឋាភិបាល»។
លោកស្រីបានសង្កេតឃើញថា ចំពោះដំណើរការចាក៉វាក់សាំងបង្ការជំងឺកូវីដ-១៩ នាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើយ៉ាល្អ។ លោកស្រីថា ការផ្ទុះរាតត្បាតកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺបានគ្រប់គ្រងស្ថានភាពបានល្អ ធ្វើឲ្យអ្នកឆ្លង និងស្លាប់ មានការថយចុះ។
សូមរំលឹកថា គិតថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៨,២៤២នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៨៣,៨៥១នាក់ និងអ្នកស្លាប់ ចំនួន១,៧៦២នាក់៕EB