ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្ដេជ្ញាប្ដូរផ្ដាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ឲ្យសម្រេចបានជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា។

ការប្ដេជ្ញាចិត្តរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ទាប់ពីរដ្ឋសភាបា នផ្ដល់សេចក្ដីទុកចិត្តជូន លោកបណ្ឌិត ធ្វើជានាយករដ្ឋមន្ត្រី នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដើម្បីដឹកនាំសមាសភាពគណៈរដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧។

លោកបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា «ខ្ញុំ សូមសន្យា និងធ្វើការប្ដេជ្ញាជូនជនរួមជាតិទូទាំងប្រទេសថា ខ្ញុំ នឹងប្ដូរផ្ដាច់នឹងដឹកនាំស្ថាប័ននីតិប្រតិបត្តិជាតិ ធានាអភិវឌ្ឍឲ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅមុនបោះឆ្នោត»។

នាឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្លើយតបទៅនឹងបំណងប្រាថ្នាពិសិទ្ធរបស់ប្រជាជនកម្ពុជា ក៏ដូចជាឆន្ទះគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់ជាន់ថ្នាក់ចំពោះគោលនយោបាយការដឹកនាំរបស់ប្រទេសជាតិរបស់គណបក្សប្រជាជនកម្ពុជា ជាការពិតការតស៊ូលះបង់ដ៏ធំធេង និងការប្រឹងប្រែង ដើម្បីបុព្វហេតុនៃការរំដោះជាតិ និងប្រជាជនពីក្រញាំបីសាច នៃរបបព្រល័យពូជសាសន៍ ការការពារឯករាជ្យ អធិតេយ្យ និងបូរណភាពដែនដី និងការនាំមកនូវសន្ដិភាព ការឯកភាពជាតិ ការបង្រួបបង្រួមជាតិពេញពលេញ ការពារអាយុជីវិត និងការធានាលំនឹងជីវភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ