ភ្នំពេញ៖ បន្ទាប់ពីបានសម្ពោធការនាំចេញជាផ្លូវការនាខែតុលា ឆ្នាំ២០២២ កន្លងទៅ, កាលពីពេលថ្មីៗនេះ ផ្លែមៀនស្រស់របស់កម្ពុជាជាច្រើនតោន បាននាំចេញទៅលក់ក្នុងក្រុងសៀងហៃ ប្រទេសចិន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនចិន ដោយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានការបញ្ជាទិញរហូតដល់ជាង ១៨ តោន។ នេះបើតាមក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយឱ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

ប្រភពដដែលបន្តថា តាមរយៈការបញ្ជាក់របស់លោក Brian Jiang នាយកផ្នែកបញ្ជាទិញសកលរបស់ក្រុមហ៊ុន Shanghai Grandfruit Import & Export Co., Ltd. បានបញ្ជាក់ថា ផ្លែមៀនស្រស់របស់កម្ពុជាបាននាំមកដល់ក្រុងសៀងហៃ ប្រទេសចិន សម្រាប់ដាក់លក់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងផ្សារផ្លែឈើ Jiaxing បានលក់អស់ជាង ១៨តោន ក្នុងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដែលនេះជាសញ្ញាល្អមួយស ម្រាប់ធុរជននៃប្រទេសទាំងពីរ ក្នុងការវិនិយោគ និងពង្រឹងអាជីវកម្មរបស់ខ្លួនលើការនាំផ្លែឈើស្រស់ពីកម្ពុជា។

ការនាំចេញផ្លែមៀនកម្ពុជាទៅកាន់ទីផ្សារប្រទេសចិននេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កសិករដែលជាអ្នកផលិត ហើយពួកគាត់នឹងលែងភ័យព្រួយបារម្ភពីការពិបាករកទីផ្សារសម្រាប់លក់នារដូវប្រ មូលផលទៀតហើយ។ អ្វីដែលប្រជាកសិករត្រូវយកចិត្តទុកដាក់នៅពេលនេះ គឺត្រូវប្រើប្រាស់បច្ចេក ទេសឱ្យបានត្រឹមត្រូវ តាមស្ដង់ដាទីផ្សារ អនាម័យ និងភូតគាមអនាម័យ និងការវេចខ្ចប់ប្រកបដោយគុណភាព សោភ័ណភាព។

សូមបញ្ជាក់ថា  ចម្ការមៀននៅកម្ពុជាដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារប្រ ទេសចិន មានចំនួន ៧៤ ក្នុងនោះ នៅខេត្តប៉ៃលិនមានចំនួន ៤០ ចម្ការ បាត់ដំបងចំនួន ២៨ ចម្ការ និងបន្ទាយមានជ័យចំនួន ៦ ចម្ការ។ ដោយឡែករោងចក្រវេចខ្ចប់ចំនួន ៨ ដែលមានទីតាំងនៅក្នុងខេត្តកណ្តាលចំនួន ១ ខេត្តបាត់ដំបងចំនួន ៣ ខេត្តប៉ៃលិនចំនួន ២ និងខេត្តព្រះសីហនុចំនួន ២។ រីឯផ្ទៃដីដាំដុះមៀនទូទាំងប្រទេសរបស់កម្ពុជាវិញមានចំនួន ១៣ ៦០៨ ហិកតា ស្ថិតក្នុងខេត្តចំនួន៤៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ