កំពង់ស្ពឺ ៖ ទីបំផុត! លោកព្រះរាជអាជ្ញារង អ៊ូ ផាត តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់លើជនត្រូវចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងបានបញ្ជូនសំណុំរឿងទៅឲ្យចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកព្រះរាជអាជ្ញារង អ៊ូ ផាត បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ហ៊ុយ សេង មន្ត្រីស្មៀនឃុំព្រះស្រែ ពីបទបរិហារកេរ្ដិ៍ យោងតាមមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា ជនត្រូវចោទឈ្មោះ ហ៊ុយ សេង ដែលធ្លាប់ប្រកាសប្រាប់ពលរដ្ឋក្នុងស្រុកភូមិថា ខ្លួនជាអ្នកមានលុយរាប់មិនអស់ ត្រូវបានពលរដ្ឋប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទបរិហារកេរ្តិ៍ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។

ជនត្រូវចោទ ហ៊ុយ សេង ជាស្មៀនឃុំព្រះស្រែ ដែលសម្បូររឿងអាស្រូវរូបនេះ ក៏ធ្លាប់ត្រូវពលរដ្ឋប្ដឹង ទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ កាលពីអំឡុងឆ្នាំ២០១៧ ពាក់ព័ន្ធករណី ធ្វើរបងបេតុង និងចាក់ដីរំលោភយកដីអូរសាធារណៈ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ