ភ្នំពេញ ៖កម្ពុជា បណ្ដេញចេញជនបរទេស ១៥៧នាក់ថែមទៀត ក្រោយចាប់ខ្លួនពីបទឆ្លងដែន និងស្នាក់នៅខុសច្បាប់។ នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១៥៧នាក់ ស្រី២៦នាក់មាន០២សញ្ជាតិ ក្នុងនោះជនជាតិវៀតណាមចំនួន

១៥៣នាក់ ស្រី២៦នាក់ និងជនជាតិចិនចំនួន០៤នាក់ ភេទប្រុស ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងត្រពាំងផ្លុង។

ជនបរទេសចំនួន១៥៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ