ភ្នំពេញ ៖ ក្រសួងសុខាភិបាល  សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើសន្និសីទសារព័ត៌មាន នាថ្ងៃទី១២  ខែកក្កដា ឆ្នាំ២០២១ ខាងមុខ  នៅសាលារាជធានីភ្នំពេញ  ក្នុងគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនិងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។ 

សូមបញ្ជាក់ជួនថា សន្និសីទសារព័ត៌មាននេះនឹងមានការចូលរួមដូចជា លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល ,លោកសាស្ត្រាចារ្យ ហង សុទ្ធី អនុរដ្ឋលេខាជិការក្រសួងសុខាភិបាល ,លោក  កេីត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោកបណ្ឌិត ខី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ