ភ្នំពេញ ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាទទួលបានចំណូលពីការនាំចេញអង្ករសរុបចំនួន ១២៦លានដុល្លារ និងនាំចេញស្រូវ បានចំនួនជា៣៩០លានដុល្លារ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបាន ១៧៦៥៨១តោន ទៅកាន់៤២ទីផ្សារគោលដៅ។ ដោយឡែកបរិមាណស្រូវ ដែលបាននាំចេញចំនួន ១,៥៦០,៥១២តោន ទៅកាន់ប្រទេសវៀតណាម។
ចិនជាប្រទេសនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ កាន់កាប់ចំណែក ៤៨ភាគរយ, ប្រទេសអ៉ឺរ៉ុបចំនួន២២ កាន់កាប់ចំណែក ៣៦ភាគរយ៕EB