ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់ គណបក្សហ៊្វុនស៊ិនប៉ិច  ដែលបានអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទក្នុងការជ្រើសតាំង ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណក្សហ៊្វុនស៊ិនប៉ិច ។

ដោយក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា គណក្សហ៊្វុនស៊ិនប៉ិច បានធ្វើវិសោធនកម្មលក្ខន្ដិកៈ គណបក្សស្របតាមលក្ខខណ្ឌកំណត់ក្នុងលក្ខនិ្តកៈគណបក្សដែលតម្ដល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។

ទន្ទឹមនេះ គណក្សហ៊ិហ៊្វុនស៊ិនប៉ិច  ត្រូវបញ្ជូននូវជីវប្រវត្តិសង្ខេបរបស់សមាសភាពគណៈកម្មាធិការនាយកទាំងអស់ ជូនមកក្រសួងមហាផ្ទៃ ជាកំណត់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ