ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការស្តីពី ការអនុញ្ញាត ឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ លើរថយន្តចង្កូតស្តាំដែលបានបង់ពន្ធនិងអាករ និងបានចុះបញ្ជីយានយន្ត នៅក្រសួងសាធារណការ និងដឹកជញ្ជូន រួចរាល់។

នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងទៀតថា ការបង់ពន្ធលើមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២តទៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ