ភ្នំពេញ ៖ នៅម៉ោងប្រមាណ ជាង១រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញ ទទួលវ៉ាក់សាំង Oxford AstraZeneca ដែលជាជំនួយទ្វេភាគី របស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា។

វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់ នូវវ៉ាក់សាំងជំនួយ របស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នារសៀលនេះ គឺជាការអញ្ជើញ ទទួលដោយផ្ទាល់ លើកទី២ហើយ ដោយ ៖ លើកទី១ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី៧ កុម្ភៈ ជាជំនួយរបស់ចិន លើកទី២ កាលពីថ្ងៃទី២៣ កក្កដា ជាជំនួយរបស់ជប៉ុន ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬដូសជំរុញ ជូនដល់មន្ត្រីបម្រើសេវាសាធារណៈ នៅជួរមុខ ដែលកំពុងបម្រើការងារនៅតាមបណ្តាខេត្តនានា ដែលស្ថិតតាមព្រំដែន ប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ដែលតា កំពុងវាយលុក និងរាលដាល។

យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែសីហាឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ៧,៧០៤,៩៨២នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ