ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ អភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកដំ  ណើ ដែលគេចវេសមិនឲ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ។

យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងបានកត់សម្គាល់ ឃើញថា ការអនុវត្តការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា ជនបរទេស បានលទ្ធផលល្អប្រសើរ និងបានរួម  ចំណែកនូវការការពារ ការឆ្លើយតបចំពោះការរីករាលវិរុសកូវីដ-១៩ ចូលក្នុងសហគមន៍ ប៉ុន្ដែរយៈនេះ ក្រសួងក៏សង្កេត ឃើញមានការធ្វើចត្តាឡីស័ក ទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេស មួយចំនួនមិនបានអនុវត្តត្រឹម ត្រូវទៅតាមការណែ នាំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នៅឡើយ។

ក្រសួង បានធ្វើការក្រើនរំលឹកដល់ អភិបាលរាជធានី-ខេត្ត ទាំងអស់ ឲ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវអនុក្រឹត្យរបស់រាជរដ្ឋាភិ ពាលស្ដីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ជាពិសេស ជំពូកទី៥ ស្ដីពីទណ្ឌកម្ម ក្នុងមាត្រា៥ នៃអនុក្រឹត្យនេះ ដែលបានចែកថា ៖ អ្នកដំណើរ ឬការីនៃយានដឹក ជញ្ជូនណា ដែលគេចវេសមិនឲ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយ នឹងមន្ត្រីចត្តាឡីស័ក ក្នុងការ អនុវត្តន៍វិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរការ ណ៍ជាប្រា ក់ពី ២០ម៉ឺនរៀល ទៅ ១លានរៀល ទៅតាមទំហំនៃបទល្មើស និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ