ក្រសួងកសិកម្មជប៉ុនឱ្យដឹងថា វីរុសផ្តាសាយបក្សីត្រូវបានរកឃើញក្នុងខេត្តចំនួន ៤ នៅប្រទេសជប៉ុន ជារលកនៃការឆ្លងថ្មីនៅឯកសិដ្ឋានចិញ្ចឹមសត្វដែលគ្រោះថ្នាក់ជាងករណីផ្ទុះនៅឆ្នាំ ២០១៦ ២០១៧ និង ២០១៨ ។

ក្រសួងកសិកម្មជប៉ុនថ្លែងក្នុងវិបសាយផ្លូវការថា៖<<ជំងឺផ្តាសាយបក្សីត្រូវបានរកឃើញនៅឯកសិដ្ឋានបសុបក្សីក្នុងក្រុង Hyuga ខេត្ត Miyazaki ស្ថិតលើកោះ Honshu នៅភាគនិរតីប្រទេសជប៉ុន។ ភ្លាមៗនេះពុំមានសេចក្តីរាយការណ៍ណាមួយផ្សាយថាមនុស្សបានឆ្លងវីរុសពីការទទួលទានបក្សី ឬស៊ុតរបស់វានោះទេ។>>

មាន់ ៤ម៉ឺនក្បាលនៅឯកសិដ្ឋាន Miyazaki ត្រូវបានសម្លាប់និងកប់ ខណៈបវិវេណជុំវិញ ៣ គីឡូម៉ែត្រត្រូវបានរឹតបន្តឹង។ ហើយចៀសវាងការរីករាលដាលមាន់ ១.៨លានក្បាលនឹងត្រូវកប់សម្លាប់ចោលមុនពេលករណីថ្មីផ្ទុះឡើង។ រំឮកថាករណីផ្ទុះផ្តាសាយបក្សីធំៗនៅជប៉ុននៅចន្លោះខែវិច្ឆិកាឆ្នាំ ២០១៦ និងមិនា ២០១៧ ដែលមាន់សរុប ១,៦៧ លានក្បាលត្រូវកប់សម្លាប់ដោយសារការរីករាលដាលវីរុស H5N1 ហើយនៅខែមករា ២០១៨ មាន់ ៩ម៉ឺន១ពាន់ក្បាលក៏ត្រូវបានសម្លាបដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ