ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខាងមុខ តាមប្រព័ន្ធវិដេអូន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរបស់ គ.ជ.អ.ប ដោយផ្ដោតសំខាន់លើរបៀបវារៈ ចំនួន៤។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.អ.ប នាថ្ងៃទី១៨ តុលា នេះ បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងផ្ដោតលើរបៀបវារៈ ចំនួន៤រួមមាន ៖ ទី១-ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ លើកទី១៨ របស់ គ.ជ.អ.ប ,ទី២-ការពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ឆ្នាំ២០២០ និងឆមាសទី១ ឆ្នាំ២០២១ ,ទី៣-ការពិនិត្យលើសេចក្តីព្រាងឯកសារកម្មវិធីជាតិស្តីពី ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) និងទី៤-ការកែសម្រួលសេចក្ដីណែនាំ ស្ដីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិក រដ្ឋបាលថ្នាក់ក្រោមជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ