ភ្នំពេញ ៖ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា ការធ្វើជំរឿនមាន សារៈសំខាន់សម្រាប់ជាជំនួយស្មារតី ដល់ដៃគូអភិវឌ្ឍន៍នានា ដូចជា ក្រុមហ៊ុនវិនិយោគជប៉ុន ស្វែងរកឱ កាសវិនិយោគថ្មីៗ មកកាន់កម្ពុជា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងផែនការ ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នារសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក MIKAMI Masahiro រីករាយក្នុងការជួយជ្រោមជ្រែង និងសហការឲ្យ មានការវិនិយោគថ្មីៗទៀត ដល់កម្ពុជា។

លោកបញ្ជាក់ថា «សារៈសំខាន់នៃទិន្នន័យជាច្រើន ដែលបានមកពីការធ្វើជំរឿន រួមមាន ៖ ជំរឿនប្រជា ជនទូទៅនៅព្រះរាជាណាចក្រកម្ពុជា ,ជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ,ជំរឿន និងអង្កេតផ្សេ ងៗទៀត ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តដើម្បីសម្រេចបាននូវប្រភពទិន្នន័យមួយ ដែលមានគុណ ភាព និងមានសារៈសំខាន់ ជាជំនួយស្មារតីដល់ដៃគូអភិវឌ្ឍន៍នានា ក៏ដូចជា ក្រុមហ៊ុនវិនិយោគរបស់ ជប៉ុន ស្វែងរកឱកាសវិនិយោគថ្មីៗទៀត មកកាន់ព្រះរាជាណាចក្រកម្ពុជា»។

ជាការឆ្លើយតប លោក ឆាយ ថន ក៏បានលើកឡើងថា នៅរយៈពេលដ៏ខ្លីខាងមុខ ក្រសួងផែនការ នឹងរៀបចំប្រកាសលទ្ធផលជំរឿនទូទៅ ប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ជាផ្លូវការ ហើយទិន្នន័យជំរឿននេះ គឺជាប្រភពទិន្នន័យដ៏សំខាន់ សម្រាប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងជាពិសេសក្រុមហ៊ុនវិនិយោគជប៉ុន ដើម្បីស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា។

ឆ្លៀតឱកាសនោះ រដ្ឋមន្ត្រីក្រសួងផែនការ ក៏បានថ្លែងអំណរអរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែល តែងតែផ្តល់ជំនួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទាំងស្មារតី និងស ម្ភារៈ ដែលជាផ្នែកមួយមិនអាចកាត់ផ្តាច់បាន ចំពោះសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុ ជា ដូចសព្វថ្ងៃ ជាពិសេស ក្នុងអំឡុង ពេលសម័យអ៊ុនតាក់ ជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ ស្វែងរកសន្តិភាពនៅកម្ពុជា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ