រតនគិរី ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវការពារឲ្យបាននូវសុខសន្ដិភាព ស្ថិរភាព និងសេចក្ដីសុខសាន្ដរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នាថ្ងៃទី១៨ តុលា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានអះអាងថា កងកម្លាំងនគរបាលជាតិ ត្រូវប្រឆាំងដាចខាតរាល់សកម្មភាពទាំងឡាយណា របស់ក្រុមជ្រុលនិយមដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានថ្លែងយ៉ាងដូច្នេះថា «ចំពោះក្រុមជ្រុលនិយមដែលប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវតែការពារឲ្យបានដាច់ខាត ដើម្បីសន្តិភាព និងស្ថិរភាពជា ពិសេសសេចក្តីសុខរបស់ប្រជាជនកម្ពុជា»។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ក៏បានអរគុណដល់កម្លាំងនគរបាលទាំងអស់ ដែលបានចេញមកថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះ សេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ និងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ