ភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោក លឹម ភត្រី តំណាងរដ្ឋបាលក្រុង ព្រះសីហនុ សហការជាមួយសមត្ថកិច្ចផែនសណ្តាប់ធ្នាប់ខេត្ត ចៅសង្កាត់២ និងកំលាំង សណ្តាប់ធ្នាប់ផ្សារលើ បានចុះចាប់ផាសអេបចំនួន៥គ្រឿង និងម៉ូតូ៥គ្រឿង នៅមុខនិងជុំវិញផ្សារលើក្រុងព្រះសីហនុ ដើម្បីយកទុករក្សាទុកនៅសាលាក្រុងព្រះសីហនុ ទុករយៈពេល ២សប្តាហ៍ទើបឲ្យវិញ។
សូជម្រាបថា មុននឹងសមត្ថកិច្ចយកទៅរក្សាទុក១៤ថ្ងៃបែបនេះ សមត្ថកិច្ចក៏បានអប់រំនិងណែនាំហើយពួកគាត់មិនស្ដាប់គឺអនុវត្តវិធានការ រក្សាទុក១៤ថ្ងៃ៕