ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចលើកពេលការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២០ ដែលគ្រោងធ្វើនៅថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ នៅរាជធានីភ្នំពេញ ដើម្បីការពារ ការរីករាលត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍កម្ពុជា។ 

នេះបើយោងតាមសេចក្តីជម្រាបជូន របស់ក្រសួងអប់រំ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា លោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត កម្មវិធីប្រកួតកីឡានេះ នឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះវិញ។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ