ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២២:០០នាទី កម្លាំងល្បាតខណ្ឌ-ប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងធ្វើការល្បាតទប់ស្កាត់បទល្មើស ស្រាប់តែប្រទះឃើញក្មេងទំនើង២ក្រុម ដេញវាយគ្នាយ៉ាងអនាធិបតេយ្យតាមបណ្តោយផ្លូវសុរ៉ាម្រិត ចំណុចសាលាករុកោសល្យ។ ភ្លាមនោះកម្លាំងល្បាតក៏បានធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុម ដែលមានគ្នា ១២នាក់។

ក្រុមទី១មានឈ្មោះ៖ ១-ឈ្មោះ ប៊ុន ច័ន្ទសុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស វិទ្យាល័យព្រះស៊ីសុវត្ថិ ២-ឈ្មោះថន ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ៣-ឈ្មោះសុខ សុផល ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ៤-ឈ្មោះមុត ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សសាលាសុវណ្ណភូមិ ៥-ឈ្មោះម៉ាវ គីមភក្រ័្ត ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ៦-ឈ្មោះរិទ្ធ សាន់សក្កដា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ៧-ឈ្មោះទា ជីម៉ី ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ៨-ឈ្មោះវិបុល ខេនហ្វីឌាល ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ៩-ឈ្មោះប៊ិន វឌ្ឍនា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ទូក ១០-ឈ្មោះតែម បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ។ 

ក្រុមទី២មានឈ្មោះ៖ ១-ឈ្មោះសាំង ហូស៊ូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ដឹកឥវ៉ាន់អនឡាញ និង២-ឈ្មោះហ៊ត ពុធមុនីថាវីន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីម សាមគ្គី។  

ក្រោយធ្វើការឃាត់ខ្លួនក្រុមទាំង២ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ដកហូតបានម៉ូតូចំនួន៥គ្រឿង ហើយកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញបាននាំក្មេងទំនើងទាំង ២ក្រុម មកកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរបន្ត ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ