ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងចូលរួមព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំដោយ លោកស្រី ដ្រៅផាឌី មូរមូ (Droupadi Murmu) ប្រធានាធិបតីឥណ្ឌា និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រី នៃឥណ្ឌា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងញូវដែលី ក្នុងឱកាសដែលព្រះអង្គទ្រង់គង់ប្រថាប់បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ