ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បានចេញសេចក្តីប្រកាសមួយដោយ ជម្រុញឲ្យមានអន្តរាគមន៍ដែលមានប្រសិទ្ធភាពជាងមុន និងអំពាវនាវឲ្យមានការចូលរួមពីសហគមន៍ឲ្យបានច្រើន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នៅកម្ពុជា។ 

យោងតាមសេចក្តីប្រកាសរបស់ WHO បានបញ្ជាក់ថា កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលសំខាន់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សកម្មភាពរួមរបស់យើង និងការចូលរួមរបស់សហគមន៍ទាំងមូលនៅថ្ងៃនេះ កំណត់នូវអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែក ដែលនឹងអាចជា ការកើនឡើងនូវចំនួនករណីឆ្លង និងចំនួនករណីស្លាប់ ឬក៏ជា ការធ្លាក់ចុះនៃចំនួនករណីឆ្លង ការសង្រ្គោះជីវិត និងការវិលត្រឡប់ទៅរកជីវភាពធម្មតាតាមបែបគន្លងថ្មីមួយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ