ភ្នំពេញ ៖ គណៈសង្ឃនាយកនៃកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំង ចំពោះគណនីហ្វេសប៊ុកឈ្មោះ Troll យឹម តន បានបង្ហោះឃ្លឹបវិដេអូផ្សព្វផ្សាយតាមបណ្ដាញសង្គមជាបទច្រៀង «លួចស្រឡាញ់ប៉ះចំតែ សង្សារលោក» និងបទផ្សេងៗទៀត នាំឲ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា។

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ មានគណនីហ្វេសប៊ុកឈ្មោះ Troll យឹម តន បានបង្ហោះឃ្លឹបវិដេ អូផ្សផ្សាយតាមបណ្ដាញសង្គមជាបទចម្រៀងលាយឡំដោយការកាត់រូបភាពបព្វជិតសង្ឃពុទ្ធសាសនា ក្នុងលក្ខណៈអាសអាភាសជាមួយស្រ្ដីភេទ ដោយប្រើពាក្យពេចន៍ក្នុងខ្លឹមសារវាយប្រហារប្រកបដោយចេ នា បំផ្លិចបំផ្លាញកិត្តិយស សេចក្ដីថ្លៃថ្នូរក៏ដូចជាតម្លៃពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ការណ៍ នេះ គឺជាការប្រមាថចំពោះព្រះសង្ឃរថរវាទ នៅកម្ពុជា យ៉ាងធ្ងន់ធ្ងរបំផុត ក៏ដូចជា ពុទ្ធបរិស័ទផងដែរ មានភាពទោមនស្សកើតទុក្ខមិនសុខចិត្តយ៉ាងក្រៃលែង ចំពោះទង្វើដ៏អកុសល និងថោកទាបនេះ។

យោងតាមសេចក្ដីថ្លែងការណ៍របស់គណៈសង្ឃនាយកនៃកម្ពុជា នៅថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២០ បានបញ្ជាក់ថា រូបភាពបុគ្គលដែលគណនីហ្វេសប៊ុកខាងលើ យកមកកាត់តភ្ជាប់ជាមួយស្ដ្រីភេទ គឺជា រូបភាពដែលគណៈសង្ឃគ្រប់ជាន់ថ្នាក់ បានដោះស្រាយប្រកដោយច្បាប់វិន័យរួចហើយ រួបភាពខ្លះជារូប ភាពសង្ឃបរទេតស និងរូបភាពខ្លះទៀតជារូបភាពបព្វជិតសង្ឈពុំមានកំហុសអ្វីឡើយ ក៏ត្រូវបានយកមក ដាក់ភ្ជាប់ ដើម្បីត្មិះតិះដៀដបន្ទាបបន្ថោកក្នុងបទចម្រៀងយ៉ាងគ្រោតគ្រាត និងអយុត្តិធម៌ ផងដែរ។

គណៈសង្ឃនាយក បានបន្ថែមថា ពុំមែនតែពេលបច្ចុប្បន្នប៉ុណ្ណោះទេ គណនីហ្វេសប៊ុកឈ្មោះ យឹម តន មួយនេះ បានប្រព្រឹត្តអំពើរឿងអកុសលដដែលនេះជាច្រើនឆ្នាំកន្លងមកហើយ ដោយបានយក អធិករណ៍ នៃបព្វជិតសង្ឈធ្វើជាអាជីព មានចេតនាយ៉ាងពេញទំហឹងក្នុងការបំផ្លិចបំផ្លាញកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ព្រះសង្ឃក៏ដូចជាតម្លៃពុទ្ធសាសនាថេរវាទកម្ពុជា ដែលគណៈសង្ឃនាយកកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ