ភ្នំពេញ  ៖  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នកផ្ទះជាមួយសម្ដេច  ប្រមាណជាង៩០នាក់ ត្រូវបានធ្វើតេស្តលទ្ធផលអវិជ្ជមាន កូវីដ-១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

សម្ដេចក្រឡាហោម  ស  ខេង  មានប្រសាសន៍  ក្នុងសារតេក្រាម  នៅយប់ថ្ងៃទី២៩  ខែវិច្ឆិកា  ឆ្នាំ ២០២០  ថា  "តាមព័ត៌មានពីលោកជំទាវ  យស់ សុខា  អនុរដ្ឋលេខាធិការ  ក្រសួងសុខាភិបាល   បានឲ្យដឹងថា  ផ្ទះខ្ញុំជាង៩០នាក់  យកសំណាកទៅអវិជ្ជមានទាំងអស់  ហេីយអស់ឃេីញអ្នកមួយវិជ្ជមានទេ  ដែលនេះជាជំហានដំបូង  ហេីយនៅត្រូវធ្វេីពីរដងទៀត"។ 

សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ កិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្រ្តី ដោយក្នុងនោះមាន លោកឧត្តមអគ្គានុរក្សថ្នាក់ទី១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធគារ ដោយបច្ចប្បន្ន លោក ឆែម សាវុធ កំពុងមានវិរុស កូវីដ-១៩៕ EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ