ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចុះឈ្មោះ គណបក្សកែទម្រង់កម្ពុជា សរសេរជាអក្សរកាត់ (គ.ក.ក) មានអាស័យដ្ឋាន នៃទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងបញ្ជីគណបក្សនយោបាយ។

យោងតាមសេចក្ដីសម្រេចរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា គណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើសកម្មភាពសម្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបដិដ្ឋានគតិយុត្តនានា ជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ